loader

កម្ពុជា បន្តចេញលិខិតលើកទី២ តវ៉ារឿងវៀតណាមបោះតង់លើតំបន់ព្រំដែនកម្ពុជា

 ក្រសួងការបរទេស កម្ពុជា បានសម្រេចកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា មកប្រាប់អំពីរឿងយោធាវៀតណាម បោះតង់ នៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា នាព្រំដែនខេត្តកណ្តាល។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសដែលបណ្តាញព័ត៌មានដែលបានផ្សព្វផ្សាយនៅថ្ងៃទី៣ឧសភានេះ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានអោយដឹងថា ការកោះហៅឯកអគ្គរដ្ឋទូតវៀតណាមមកជួបនេះ បានធ្វើឡើងដោយលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

គោលបំណងនេះ គឺកម្ពុជាបានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំង​អស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែ ប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ ខ្សែព្រំដែនជាក់លាក់ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍ រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានបានបន្តថា ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើកំណត់ទូតតវ៉ាអំពីការបោះតង់របស់វៀតណាមចំនួន ៣១កន្លែង លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងខេត្តកណ្តាល នៃប្រទេសកម្ពុជា ជាប់នឹងខេត្តអានយ៉ាងនៃប្រទេសវៀតណាម ដោយស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមមិនកែប្រែ នៅក្នុងតំបន់នេះ ស្របតាមសេចក្តីប្រកាស រួមចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀង ពាក់ព័ន្ធព្រំដែន រវាងប្រទេសទាំងពីរ។

រហូតដល់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេសវៀតណាម បានធ្វើកំណត់ទូតឆ្លើយតបនឹងកំណត់ទូតកម្ពុជា ដោយអះអាងថា ការបោះតង់នៅតាមព្រំដែនដោយខេត្តអានយ៉ាងនេះ គឺជាវិធានបណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះមិនមានផល ប៉ះពាល់ ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន លើតំបន់ព្រំដែនរវាងប្រទេសទាំងពីរនេះទេ។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ អះអាង​ថា តង់ ៣១កន្លែង ដែល​ភាគី​វៀតណាម​បាន​បោះ​នោះ វៀតណាម​ទើប​រុះ​រើបាន ៩កន្លែង​ប៉ុណ្ណោះ នៅសល់ ២២កន្លែង​ទៀត មិនទាន់​បាន​រុះ​រើនៅឡើយ​។

អ្នកវិភាគនិងអ្នកសង្កេតការណ៍ អំពីកិច្ចការព្រំដែន កម្ពុជា តែងតែង លើកឡើងថាការរំលោភបំពាន យកដី​តាម​ព្រំដែនកម្ពុជា ពីសំណាក់ប្រទេសជិតខាង គឺជាដូចជាជំងឺមួយព្យាបាល មិនជា ។ ករណីនេះ បាននាំអោយ អ្នកតំណាងរាស្ត្រ យ៉ាងតិច២នាក់នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានចាប់ខ្លួននិងកាត់ទោស ក្រោមបទចោទពីបទញុះញុង បំផុសគំនិតប្រឆាំងនឹងដំណើរការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម។ ប៉ុន្តែអតីតអ្នកតំណារាស្ត្រ ទាំង២រូបនេះ ត្រូវបានដោះលែងក្រោមហេតុផល នៃការលើកលែងទោស ៕

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត