loader

កម្ពុជា​រំលឹក​ខួប​ ៦​ឆ្នាំ​ នៃ​ការ​សោយ​ទិវង្គត​ នៃ​ព្រះបាទ​សម្ដេច​នរោត្តម​ សីហ​នុ​

​ភ្នំពេញ​ ៖​ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ សម្ដេច​ព្រះបាទ​ នរោត្តម​ សីហ​នុ​ គម្រប់​ខួប​ ៦​ឆ្នាំ​ នៅ​ឆ្នាំ​នេះ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដូច​រៀង​រាល់​ឆ្នាំ​ដែរ​ ដោយ​ស្ថាប័ន​ជាតិ​ធំៗ​ ថ្នាក់ដឹកនាំ​កំពូលៗ​ ព្រឹទ្ធសភា​ រដ្ឋសភា​ និង​រដ្ឋាភិបាល​ធ្វើ​ពិធី​នេះ​ នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប​ ខាងកើត​វិមាន​ឯករាជ្យ​ ហើយ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ក៏​មាន​ពិធី​នេះ​ដែរ​។​ ពិធី​នេះ​ធ្វើ​ឡើង​ដោយ​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​ សីហ​មុនី​ និង​សម្ដេចម៉ែ​។​

​លោក​ លៀ​ស៊ី​ណា​ ជូន​សេចក្ដីអធិប្បាយ​ដូច​តទៅ​៖​

 

​ព្រះករុណា​ ព្រះបាទ​សម្តេច​នរោត្តម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​ បិតា​ឯករាជ្យ​ បូរណភាព​ទឹកដី​ និង​ ឯកភាព​ជាតិ​ បាន​ប្រសូត​នៅ​ថ្ងៃ​ទី​ ៣១​ ខែតុលា​ ឆ្នាំ​១៩២២​ នៅ​រាជធានី​ភ្នំពេញ​ និង​បាន​យាង​ចូល​ទិវង្គត​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០១២​ វេ​ល​ម៉ោង​ ១​ និង​២០​នាទី​យប់​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ ក្នុង​ព្រះ​ជន្មាយុ​ ៩០​ព្រះ​វស្សា​។​

​អតីត​ព្រះមហាក្សត្រ​ សម្តេចព្រះ​នរោត្តម​ សីហ​នុ​ គឺជា​ឥស្សរជន​លេចធ្លោ​បំផុត​ នៅ​ក្នុង​ឆាកនយោបាយ​កម្ពុជា​ និង​នៅ​លើ​ឆាក​អន្តរជាតិ​ ។​ អតីត​ព្រះមហាក្សត្រ​ ព្រះ​បរម​រតន​កោដ្ឋ​ ទ្រង់​គ្រង​រាជបល្ល័ង្ក​រហូត​ដល់​ទៅ​ ២​លើក​ ហើយ​ក៏​បាន​ដាក់រាជ្យ​ ២​លើក​ផង​ដែរ​។​ ព្រះ​អង្គ​គឺជា​តួអង្គ​ នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ ដែល​គេ​អាច​រាប់​ តាំងពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង​ សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ​ ឬ​សង្គមរាស្ត្រនិយម​ ។​ សង្គមរាស្ត្រនិយម​ គឺជា​សម័យកាល​ដ៏​រុងរឿង​មួយទៀត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​ព្រះ​អង្គ​ ក្រោយ​ប្រទេស​កម្ពុជា​ បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង​ ដោយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​សន្មត​ថា​ ជា​ដែនដី​សន្ដិភាព​ និង​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។​

​ព្រះ​អង្គជា​តួអង្គ​មិន​អាច​ភ្លេច​បាន​ទេ​ នូវ​ការ​ទាមទារ​ឯករាជ្យ​ ពី​អាណានិគម​បារាំង​ ហើយ​ស្នា​ព្រ​ហស​ត្ថ​ជា​ប្រវត្តិសាស្ត្រ​មួយទៀត​ គឺ​ការ​ដណ្ដើម​កាន់កាប់​មក​វិញ​នូវ​ប្រាសាទព្រះវិហារ​ ពី​សៀម​ ដែល​កម្ពុជា​ បាន​ឈ្នះក្ដី​ ប្រទេស​សៀម​នៅ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​១៩៦២​ និង​ចុង​ក្រោយ​ គឺ​ព្រះ​អង្គជា​តួអង្គ​ ជួយ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ២៣​ តុលា​១៩៩១​។​ តាម​រយៈ​នេះ​ ព្រះ​អង្គ​ត្រូវ​បាន​ភាគី​ខ្មែរ​ ឯកភាព​គ្នា​ថ្វាយ​តួនាទី​ដល់​ព្រះ​អង្គ​ គឺជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ ហៅ​កាត់​ថា​ SNC​។​ បន្ទាប់​ពី​បាន​កាន់​តំណែង​នេះ​ ព្រះករុណា​ ក៏​ត្រូវ​បាន​សមាជិក​សភា​ខ្មែរ​ ថ្វាយ​ជូន​ព្រះ​អង្គជា​ថ្មី​ទៀត​ គឺ​ព្រះមហាក្សត្រ​ នៃ​រាជាណាចក្រ​កម្ពុជា​។​

​ព្រះរាជ​ជីវប្រវត្តិ​

​ព្រះករុណា​ ព្រះបាទ​ សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ ទ្រង់​បាន​ព្រះរាជ​សម្ភព​ នា​ថ្ងៃ​អង្គារ​ ១៥​កើត​ ខែ​ក​ក្ដិក​ ឆ្នាំ​ ច​ ចត្វា​ស័ក​ ព​.​ស​.២៤៥៦​ ត្រូវ​នឹង​ថ្ងៃ​ទី​៣១​ ខែតុលា​ គ​.​ស​.១៩២២​ នៅ​ឯ​ព្រះ​បរមរាជវាំង​ ក្រុង​ចតុម្មុខ​មង្គល​ ព្រះរាជាណាចក្រ​កម្ពុជា​។​ ព្រះ​អង្គ​ ទ្រង់​ជា​ព្រះរាជបុត្រ​នៃ​ ព្រះបាទ​ នរោត្ដម​ សុរា​ម្រឹត​ និង​សម្ដេចព្រះ​មហា​ក្ស័​ត្រិ​យា​នី​ ស៊ី​សុវត្ថិ​ កុសុមៈ​។​

​ការ​ឡើង​គ្រងរាជ្យ​ដំបូង​

​នៅ​ ខែមេសា​ ឆ្នាំ​១៩៤១​ ក្រុមប្រឹក្សា​ព្រះរាជ​បល្ល័ង្ក​ បាន​ជ្រើសតាំង​ និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះ​អង្គជា​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ​ បន្ត​ពី​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ សិរី​សុវត្ថិ​ មុនី​វង្ស​។​ ព្រះ​អង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​១៩៤១​។​ ប៉ុន្តែ​ក្រោយ​ពី​ប្រទេស​កម្ពុជា​ បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង​ ព្រះ​អង្គ​បាន​ដាក់រាជ្យ​សម្បត្តិ​ នា​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​១៩៥៥​ ដោយ​ថ្វាយ​រាជសម្បត្តិ​ ទៅ​ព្រះ​បិតា​ព្រះ​អង្គ​ គឺ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ នរោត្ដម​ សុរា​ម្រឹត​។​

ការ​ឡើង​គ្រងរាជ្យ​លើក​ទី​ពីរ​

​ក្រោយ​ពី​ដាក់រាជ្យ​ មិនយូរ​ប៉ុន្មាន​ ព្រះករុណា​ ព្រះបាទ​សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ បាន​ឡើង​គ្រងរាជ្យ​ជា​លើក​ទី​ពីរ​នា​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​១៩៩៣​ និង​បាន​ចូល​និវត្ដន៍​នា​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០០៤​។​ ព្រះ​អង្គ​បាន​ឡើង​គ្រងរាជ្យ​លើក​ទី​ពីរ​នេះ​ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ បញ្ចប់​សង្គ្រាមស៊ីវិល​ នៅ​ឆ្នាំ​១៩៩១​ ហើយ​ ឆ្នាំ​១៩៩៣​ កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​ថ្មី​ ដោយ​ចាប់​យក​របប​រាជា​និយម​ឡើង​វិញ​។​

ការ​ដាក់រាជ្យ​ចុង​ក្រោយ​

​ដោយសារ​តែ​មាន​បញ្ហា​ផ្នែក​ព្រះ​សុខភាព​ ព្រះ​អង្គ​បាន​ដាក់រាជ្យ​នា​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០០៤​។​ កាលនោះ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្វាយ​ព្រះ​ឋានៈ​ព្រះ​អង្គជា​ «​ព្រះករុណា​ ព្រះបាទ​សម្ដេចព្រះ​ នរោត្តម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​»៕

ព័ត៌មានទាក់ទង

ប្រវត្តិសាស្ត្រ៖ល្បិចធ្វើសង្គ្រាមរបស់ស្ដេចកននិងការលួចធ្វើគត់ព្រះបាទច័ន្ទរាជាមិនបានសម្រេច 

ព្រះសេ្ដចកន និងព្រះបាទច័ន្ទរាជា មិនជាប់សែលោហិ[...]

អាជីវករនៅរមណីយដ្ឋានប្រាសាទកោះកេរ្ដិ៍ព្រួយបារម្ភពីកាធ្លាក់ចុះនូវភ្ញៀវទេសចរ

សៀមរាប៖ប្រាសាទកោះកេរ្តិ៍ គឺជា​រាជធានី​ចាស់​បុ[...]

រាជសារព្រះអង្គឌួង៖អាណា្ណមជាមិត្តចិត្តមិនស្មោះចងមិត្តជាមួយកម្ពុជាលុកលុយយកខេត្តកម្ពុជាម្ដងមួយៗ

ប្រវត្តិសាស្រ្ដ៖ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត