en     km
en     km

កម្ពុជា​ប្រតិកម្ម​អង្គការសហប្រជាជាតិករណីចាប់ខ្លួនលោក កឹម សុខា

Share

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ បានសម្តែងការខកចិត្តចំពោះ ​ឧត្តម​ស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលរិះគន់កម្ពុជាករណីចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការបិទអង្គការNDI។

ប្រតិកម្មនេះធ្វើឡើង បន្ទាប់ពីឧត្តមស្នងការសិទ្ធិនៃអង្គការសហប្រជាជាតិ បានចេញ​សេចក្តីថ្លែង​ការណ៍នៅក្នុងសម័យប្រជុំលើកទី៣៦នៃ​​ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលប្រព្រឹត្តិទៅនៅ​ថ្ងៃ​ទី១១ ខែកញ្ញា​ ឆ្នាំ២០១៧ ករណីចាប់ខ្លួន និងចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ និងការបិទការអង្គការ NDI ក៏ដូចជាការសែតឌឹខេមបូឌាដេលី។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បានថ្លែងនៅក្នុងសេចក្តីការណ៍របស់ខ្លូននៅថ្ងៃទី១៤ កញ្ញានេះ ​ថាទោះបី ជាមានការពន្យល់​​ជាច្រើនលើក ដោយរដ្ឋាភិបាលកម្ពុជា តុលាការ ​និងរដ្ឋសភា យ៉ាងណាក៏ដោយ ជាការគួរឱ្យសោកស្តាយ​​ដែលឧត្តមស្នងការ​សិទ្ធិមនុស្សបានធ្វើការចោទប្រកាន់ដោយផ្តោត​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដោយមិនបានយកចិត្តទុក ដាក់​ដល់ទិដ្ឋភាពច្បាប់របស់កម្ពុជា។

​អ្នកនាំពាក្យរូបនេះបានលើកឡើងថា សេចក្តីថ្លែងកាណ៍​របស់ឧត្តមស្នងការសិទ្ធិមនុស្សបានបង្កើត​ជាចម្ងល់​លើអភិក្រមរបស់ខ្លួនចំពោះនីតិរដ្ឋដែលជាផ្នែកសំ​​​ខាន់​នៃស្ថាប័នដ៏គួរឱ្យគោរពនេះ​ ហើយបបែរជាមិនគោរពចំពោះឯករាជ្យភាពរបស់តុលាការកម្ពុជាទៅវិញ។លោក បានបន្តថា ការរិះគន់របស់ ឧត្តមស្នងការសិទ្ធិមនុស្ស នេះ​ គ្រាន់តែជាការ ​ពណ៌នារូបភាពទាំងស្រុងរបស់​​កម្ពុជា គឺជាការវិនិច្ឆ័យខុស​ឆ្គងយ៉ាងធ្ងន់ធ្ងរ​ ហើយការពារ​អ្នករំលោភច្បាប់​​ គឺជាការដើរផ្ទុយពីបេសកម្មរបស់ស្ថាប័នដ៏គួរឱ្យគោរពនេះ។

កាលពីថ្ងៃទី ១២ កញ្ញា ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Zeid Raad Al Hussein បានថ្លែងរិះគន់កម្ពុជាធ្ងន់ៗអំពីការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាទៅរកភាពគ្រោះថ្នាក់ ដោយសម្ដែងការព្រួយបារម្ភអំពីការបោះឆ្នោតឆ្នាំ ២០១៨ ដែលលោកថា មិនអាចមានភាពសេរី និងត្រឹមត្រូវនោះទេ បើសិទ្ធិនយោបាយ និងសេរីភាពស៊ីវិលត្រូវបានរឹតត្បិត៕

Share

Image
Image
Image