loader

កម្ពុជា៖ នាវាកូរ៉េខាងជើងដែលដោតទង់ជាតិកម្ពុជាដឹកអាវុធជាង៣ម៉ឺនដើមគឺប្រើខុសច្បាប់

ក្រសួងការបរទេសកម្ពុជាចេញសេចក្តីបំភ្លឺករណីដែលនាវាកូរ៉េខាងជើងមួយបានដោតទង់ជាតិកម្ពុជាដឹកកំាភ្លើងបាញ់រ៉ុកកែតជាង៣ម៉ឺនដើមដែលកងសន្តិសុខឆ្មាំសមុទ្រអេហ្ស៊ីប និងអាមេរិកព័ទ្ធចាប់។

សេចក្ដីបំភ្លឺនេះបានពន្យល់ថា នាវានោះបានប្រើប្រាស់ទង់ជាតិកម្ពុជាដោយខុសច្បាប់ និងអាចដាក់ទោសតាមច្បាប់ និងបញ្ញត្តិអន្តរជាតិ។ ក្រសួងការបរទេសធ្វើការបំភ្លឺដូចនេះកាលពីយប់ថ្ងៃទី២ តុលា ឆ្នំា២០១៧។

ការចេញសេចក្តីបំភ្លឺភ្លាមៗនេះ បន្ទាប់ពីការសែតអាមេរិកវ៉ាស៊ីនតោនប៉ុស្តិ៍បានចុះផ្សាយថា កាលពីខែសីហា នាវាកូរ៉េខាងជើងមួយគ្រឿង ឈ្មោះ  “Jie Shun”  ដែល  ដោតទង់ជាតិកម្ពុជាត្រូវបានរឹបអូស ខណៈនាវានេះ បើកចូលដែនទឹកប្រទេសអេហ្ស៊ីប។

តាមសេចក្តីជូនដំណឹងដដែលឱ្យដឹងទៀតថានាវាទាំងឡាយណា ដែលអះអាងថា ស្ថិតក្រោមទង់ជាតិកម្ពុជាក្រោយចុងខែសីហា ឆ្នាំ២០១៦ គឺជាត្រូវបានចាត់ទុកថាខុសច្បាប់ និងអាចត្រូវបានដាក់ទោសដោយច្បាប់ និងបទបញ្ញត្តិអន្តរជាតិ។

ក្រសួងការបរទេសអះអាងថា បើតាមកំណត់ទូតចុះថ្ងៃទី១២ មេសា ឆ្នំា២០១៦ បានជូនដំណឹងដល់ស្ថានទូតនៃសាធារណៈរដ្ឋកូរ៉េនៅភ្នំពេញថា នាវាចំនួន៣គ្រឿងរបស់ក្រុមហ៊ុនកូរ៉េខាងជើងមួយបំពាក់ទង់ជាតិកម្ពុជាត្រូវបានលុបចេញពីបញ្ជី ISROC ស្របតាមកថាខណ្ឌ ទី ១៩ នៃសេចក្តីសម្រេចលេខ ២២៧០ ចុះថ្ងៃទី២ មីនា ឆ្នំា២០១៦ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការណ៍នេះក្រសួងការបរទេសសង្កត់ធ្ងន់ថា ការប្រើប្រាស់ទង់ជាតិកម្ពុជា ដោយនាវាណាក៏ដោយ រួមទំាងនាវាដែលបានលើកទ្បើងនេះគឺជាការប្រើប្រាស់ដោយខុសច្បាប់។

តាមកាសែតអាមេរិកវ៉ាស៊ីនតោនប៉ុស្តិ៍ ក្នុងរឿងនេះ អង្គការសហប្រជាជាតិបាននិយាយថា នេះជាការរឹបអូសអាវុធដ៏ធំមួយ ចាប់តាំងពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើងជាងមួយទសវត្សមកនោះ។ តែតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ អ្នកបញ្ជាទិញ គឺ ក្រុមប្រដាប់អាវុធមួយនៃប្រទេសអេហ្ស៊ិប ។ ករណីនេះ ស្ថានទូតអេហ្ស៊ីប នៅក្រុងវ៉ាស៊ីនតោន ទទួលស្គាល់ថា ជារឿងពិត៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ព័ត៌មានសម្ងាត់ជាចំណុចស្មុគស្មាញក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន

ភ្នំពេញ៖ ស្របពេលដែលក្រសួងព័ត៌មាន គ្រោងបញ្ចប់ក[...]

ប្រមុខរដ្ឋរដ្ឋាភិបាលបន្ថែមប្រាក់ឧបត្ថម្ភមួយផ្នែកទៀតដល់កីឡាការិនីនៅពេលសម្រាលកូន

ក្រៅពីកម្មការិនីរោងចក្រ ​​ស្រ្តីដែលបម្រើការងា[...]

អង្គការ ​WCS​ ដំឡើង​ផ្ទាំង​រូបភាព​សត្វ​ក្រពើ​ត្រី​ ដើម្បី​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចូលរួម​អភិរក្ស​

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ W[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត