loader

កម្ពុជាស្នើវិស័យឯកជនបារាំងវិនិយោគលើវិស័យសំខាន់ៗចំនួន៤

(ប៉ារីស)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានជំរុញវិស័យឯកជនបារាំង វិនិយោគលើវិស័យអាទិភាពចំនួន ៤ នៅកម្ពុជា រួមមាន៖ វិស័យវាយនភណ្ឌ, កសិកម្ម, ម្ហូបអាហារកែច្នៃ និងទេសចរណ៍។ ការជំរុញនេះដើម្បីធ្វើពិពិធកម្ម (ពង្រីក) ឱកាសការងារជូនប្រជាជន និងជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក ហ្សង់ ព្យែររ៉ាហ្វារាំង (Jean-Pierre Raffarin) ប្រធានមូលនិធិ Foundation Prospective Innovation (FPI) អតីតនាយករដ្ឋមន្ត្រីបារាំង និងបច្ចុប្បន្នជាសមាជិកសភាកិត្តិយសនៃប្រទេសបារាំង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅការិយាល័យមូលនិធិ FPI ក្នុងទីក្រុងប៉ារីស។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។

                                                                         ជំនួបរវាងភាគីកម្ពុជា និងបារាំង

 

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូន ឯកឧត្តម ហ្សង់ ព្យែររ៉ាហ្វារាំង អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា គោលនយោបាយវិនិយោគ និងយុទ្ធសាស្ត្រចតុកោណថ្មី ដំណាក់កាលទី៤ ដែលផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងថែមទៀត នូវអភិបាលកិច្ចល្អ ដើម្បីពង្រឹងកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព សំដៅឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។

ជាងនេះទៀតរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ក៏បានស្នើរដ្ឋាភិបាលបារាំង ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យអាទិភាពខាងលើ និងសន្យាជួយសម្រួលគម្រោងវិនិយោគនានា ក៏ដូចជាការបន្តលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីធានាដល់ការលូតលាស់នៃវិស័យឯកជននៅក្នុងប្រទេស។

ជាការឆ្លើយតប លោក ហ្សង់ ព្យែររ៉ាហ្វារាំង បានសន្យាពាំនាំសំណើនេះ ទៅជម្រាបជូនរដ្ឋាភិបាលបារាំង និងជួយកៀងគរវិនិយោគិនបារាំង ឱ្យចូលមកបណ្តាក់ទុនលើវិស័យអាទិភាពរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ក្នុងនោះផងដែរលោក ហ្សង់ ព្យែររ៉ាហ្វារាំង ក៏បានសន្យានឹងដឹកនាំប្រតិភូវិនិយោគិនបារាំង មករៀបចំវេទិកាជំនួបធុរកិច្ចនៅកម្ពុជា នារដូវក្តៅឆ្នាំ២០១៩ ខាងមុខ អមជាមួយព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មផ្សេងៗ ឱ្យបានយ៉ាងតិចមួយដងក្នុងមួយឆ្នាំ។

សូមជម្រាបជូនថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-បារាំងក្នុងឆ្នាំ២០១៦ មានចំនួន៩៤០លានអឺរ៉ូ ​ខណៈការនាំចេញពីកម្ពុជាទៅបារាំងមាន ១៧១លានដុល្លារ ភាគច្រើនជាវាយនភណ្ឌ និងអង្ករ។ រីឯការនាំចូលមានចំនួន ៣២លានដុល្លារ ដែលភាគច្រើនជាសម្ភារបរិក្ខារពេទ្យ។ បច្ចុប្បន្ននេះមានក្រុមហ៊ុន បារាំងចំនួន៤០០ កំពុងដំណើរការសកម្មភាពរបស់ខ្លួននៅកម្ពុជា។

ចំណែកទំហំពាណិជ្ជកម្មនៅឆ្នាំ២០១៧វិញ មានការកើនឡើងចំនួន៣៦% បើធៀនឆ្នាំ២០១៦ ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្ករកម្ពុជានឹងបាញ់ឆ្ពោះទៅទីផ្សារចិន ប្រសិនអឺរ៉ុបរឹតបន្តឹងពន្ធនាំចូល

ភ្នំពេញ៖ អង្ករក្រអូបកម្ពុជាត្រូវបាន អង្គការកស[...]

ទំនិញមានសារធាតុគីមីនិងខូចគុណភាពជាង១០០០គីឡូត្រូវដកហូតក្នុងផ្សារនៅភ្នំពេញ និងតាមខេត្ត

ភ្នំពេញ៖ យ៉ាងហោចណាស់ទំនិញមានផ្ទុកសារធាតុគីមីហ[...]

កម្ពុជាមិនអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនជីករ៉ែទីតាញ៉ូមនៅខេត្តកោះកុង

កោះកុង៖ ប្រមុខរដ្ឋាភិបាលបានប្រកាសជាសាធារណៈថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត