loader

កម្ពុជាស្នើប្រទេសរូម៉ានីឱ្យបន្តអនុគ្រោះពន្ធពាណិជ្ជកម្ម EBA

មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើមន្រ្តីទូតនៃប្រទេសរូម៉ានីឱ្យបន្តគាំទ្រផ្តល់ការអនុគ្រោះពន្ធចំពោះទំនិញកម្ពុជាដែលត្រូវនាំចូលប្រទេសមួយនេះ ក៏ដូចជាប្រទេសនៃសហគមន៍អឺរ៉ុបផងដែរ។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី ម៉ូនីកា ហ្គេអូហ្គីតា (Monica Gheorghiţtă) អនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសរូម៉ានី កាលពីថ្ងៃទី០៧ ឧសភាម្សិលមិញ នៅក្រសួងពាណិជ្ជកម្ម។

លោកស្រី តឹករ៉េត កំរង បានលើកឡើងពីសារៈសំខាន់នៃការបន្តផ្តល់ភាពអនុគ្រោះពន្ធ​«អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ»ដល់កម្ពុជាថា គឺប្រៀបបានសម្រួលដល់ការធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាដូច្នេះដែរ។​

ជាការឆ្លើយតប លោកស្រី ម៉ូនីកា ហ្គេអូហ្គីតា សន្យាជម្រាបប្រទេសជាសមាជិកអឺរ៉ុប​ និងប្រមុខនៃសហគមន៍អឺរ៉ុប ដើម្បីគាំទ្រការផ្តល់ភាពអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៀត សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាការធ្វើពិពិធកម្មវិស័យការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា ជាពិសេសកម្មករ-កម្មការនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មវាយនភណ្ឌ៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពេញមួយខែឧសភា៖ រោងចក្របើកថ្មីចំនួន ៧ ផ្តល់ការងារដល់កម្មករជិត ៦ពាន់នាក់

ភ្នំពេញ៖ រយៈពេលពេញ​ ១​ខែ​ក្នុង​ខែ​ឧសភា ឆ្នាំ​[...]

តម្លៃ​ប្រេងសាំង​ លើ​ទីផ្សារ​ចុះថ្លៃ​តិច​តូច​

តម្លៃ​ប្រេងសាំង​ លើ​ទីផ្សារ​ចុះថ្លៃ​តិច​តូច​

ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨

តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ ចាប់ពី​ថ្ងៃ​[...]

អង្គការ AVSF ព្រួយបារម្ភពីការថយចុះការចិញ្ចឹមសត្វលក្ខណៈគ្រួសារ

អង្គការក្រៅរដ្ឋាភិបាលផ្តល់វគ្គបណ្តុះបណ្តាលដល់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត