loader

កម្ពុជារំពឹងថានឹងទទួលបានទេសចរចិនប្រមាណ១លាននាក់ក្នុងឆ្នំា២០១៧

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានលើកទ្បើងថានៅឆ្នំា២០១៧នេះ កម្ពុជានឹងអាចទទួលបានទេសចរចិនប្រមាណ១លាននាក់ ខណៈកាលពីឆ្នំា២០១៦កម្ពុជាទទួលបានទេសចរចិនជាង ៨៤ម៉ឺននាក់។ នេះបើតាមទំព័រហ្វេសប៊ុក្រសួងទេសចរណ៍បង្ហោះផ្សាយនាពេលថ្មីៗនេះ។

ថ្លែងក្នុងកិច្ចប្រជុំប្រចំាឆ្នំាលើកទី៥០ របស់សមាគមសារព័ត៌មានចិនពិភពលោក នៅរាជធានីភ្នំពេញនាពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកទ្បើងថាកម្ពុជាបានដាក់ចេញនូវគោនយោបាយ និងយុទ្ធសាស្រ្តមួយចំនួនដើម្បីត្រៀមទទួលទេសចរចិន និងទេសចរអន្តរជាតិដ៏ច្រើននាពេលខាងមុខ។

លោក ថោង ខុន គូសបញ្ជាក់ដែរថា កាលពីឆ្នំា២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរចិនមានចំនួនជាង ៨៣ម៉ឺននាក់ ក្នុងកំណើន ២០%។ ដោយទ្បែកក្នុងរយៈពេល៩ខែ ដើមឆ្នំា២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៣លាន ៩សែន នាក់ កើនទ្បើង ១១.៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នំា២០១៦ ដែលក្នុងនោះទេសចរចិនមានចំនួនជាង ៨៤ម៉ឺននាក់ កើនទ្បើង ៣៥.៦%។

តាមរយៈកំណើនទេសចិនទ្បើងយ៉ាងឆាប់រហ័សនេះលោក ថោង ខុន សង្កត់ធ្ងន់ថា នៅឆ្នំា២០១៧នេះ កម្ពុជាអាចនឹងទទួលបានទេសចិនប្រមាណ១លាននាក់ ហើយនៅឆ្នំា២០២០ នឹងកើនដល់យ៉ាងតិច ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិសរុបប្រមាណ៧លាននាក់។

បើតាមលោក ថោង ខុន ដើម្បីទទួលបានកំណើនទេសចរអន្តរជាតិ៧លាននាក់នៅឆ្នំា២០២០នេះ ជាយុទ្ធសាស្រ្តកម្ពុជាបានប្តេជ្ញាចិត្ត ក្នុងការបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាគោលដៅ ទេសចរណ៍ស្អាត និងបៃតង ប្រកបដោយទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ។

 

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល”⁣ ដាក់សម្ពោធនៅថ្ងៃនេះ

ភ្នំពេញ៖ សៀវភៅកំណាព្យ⁣ចំណងជើង “ការវិវត្តផ្នត់[...]

គ.ជ.ប៖ អំពាវនាវឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យមុនថ្ងៃផុតកំណត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប[...]

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២២

សៀមរាម៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត