loader

កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយពីធម្យមទៅបង្គួរក្នុងក្របខ័ណ្ឌទូទាំងប្រទេសចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែធ្នូ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងមួយឱ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨។

តាមសេចក្ដីជូនដំណឹងដដែលនេះ ចាប់ពីថ្ងៃទី០៧-១១ ខែធ្នូ៖ អាចនឹងមានភ្លៀងធ្លាក់ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង។ ដោយឡែក ចាប់ពីថ្ងៃទី០៧-០៩ ខែធ្នូ៖ អាចនឹងមានភ្លៀងធ្លាក់នៅខេត្តកំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី៕

បញ្ជាក់ផងដែរថា ឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយបន្ដគ្របដណ្ដប់លើកម្ពុជា និងខ្យល់ដែលបក់មកពីទិសអាគ្នេយ៍ (មកពីសមុទ្រចិនខាងត្បូង) បាននាំនូវសំនើមមកជាមួយ ដែលលក្ខណៈបែបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យម ទៅបង្គួរក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកGeorge Edgar ៖ អឺរ៉ុបត្រៀមផ្ដល់ជំនួយជាង១១៥លានអឺរ៉ូមកកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុបកំពុងត្រៀមផ្តល់ជំនួយមកដល់[...]

មន្រ្តីបរិស្ថាន៖ មានវត្តមានសត្វខ្លាឃ្មុំនៅតំបន់ការពារធម្មជាតិក្នុងខេត្តបាត់ដំបង

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំ[...]

មន្ត្រីរដ្ឋសភា៖កម្ពុជាសង្ឃឹមថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ EUនឹងពិចារណាករណី EBAឡើងវិញ​

  ភ្នំពេញ៖ កម្ពុជាមានសង្ឃឹមយ៉ាងមុតមាំថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត