en     km
en     km

កម្ពុជានឹងទទួលរងសម្ពាធព្យុះដំរី ដែលបង្កឱ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន

Share

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការអង្កេត តាមដានលើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាព្យុះ ទី២៣ ដែលមានឈ្មោះដំរី ដែលបានកើតទ្បើងនៅក្នុងសមុទ្រចិនខាងត្បូង បាននិងកំពុងធ្វើដំណើរឆ្ពោះមកទិសខាងលិច។ នេះបើតាមសេច ក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយនាថ្ងៃទី០៣ វិច្ឆិកា​ ឆ្នំា២០១៧។

យោងតាមការព្យាករណ៍ព្យុះនេះនឹងបង្កើនឥទ្ធិពលទៅជាព្យុះទីហ្វុងកម្រិត១ មុនពេលទៅដល់ឆ្នេរប្រទេសវៀតណាមភាគខាងត្បូង នាព្រលប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នំា២០១៧។

លក្ខណៈបែបនេះ នឹងធ្វើឱ្យអាកាសាធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នំា២០១៧ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយ ទ្បំជាមួយនឹងខ្យល់បក់បោកក្នុងល្បឿនពី ៨ទៅ ១២ ម៉ែត្រក្នុងមួយវិនាទី ពិសេសនៅតាមបណ្តារាជធានី-ខេត្ត មួយចំនួនដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នំាង កំពត កែប ព្រះសីហនុ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ធំ។

គូសបញ្ជាក់ដែរថា សម្រាប់រាជធានីភ្នំពេញ នឹងទទួលឥទ្ធិពលរបស់ព្យុះដំរី ដែលលាយទ្បំដោយខ្យល់ និងបន្ទាប់មកមានភ្លៀងធ្លាក់ ចាប់ពីព្រលប់ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នំា២០១៧។

Share

Image
Image
Image