loader

កម្ពុជាទំនងភ្ជាប់សហប្រតិបត្តិការយោធាជាមួយអាមេរិកឡើងវិញ ក្រោយអាមេរិកសង្ស័យពីវត្តមានទ័ពចិននៅកម្ពជា

កូនប្រុសច្បងសម្ដេចនាយករដ្ឋមន្រ្ដី បានដឹកនាំប្រតិភូទៅជួបប្រជុំនឹងឧត្តមសេនីយ៍ សហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកនៅទីក្រុងបាងកក អំពីសហប្រតិបត្តិការយោធា។ ក្នុងជំនួបនោះ អាមេរិក បង្ហាញចេតនាក្នុងការបន្ដសហប្រតិបត្តិការយោធា។ ជាការឆ្លើយតប លោកហ៊ុនម៉ាណែតក្នុងឋានះ​ជាមេបញ្ជាការងនៃកង យោធពល ខេមភូមិន្ទបានប្រកាសស្វាគមន៍។ ការប្រកាសស្វាគមន៍របស់​លោក​ឧត្តមសេនីយ៍​ហ៊ុនម៉ាណែត នាំអោយឧត្តមសេនីយ៍អាមេរិករីករាយដែលមើលទៅ សហប្រតិ​បត្តិការ​យោធាអាមេរិក កម្ពុជាអាចនឹងបន្តឡើងវិញ។ តែយ៉ាងណា សញ្ញាវិជ្ជមាននេះ គឺក្រោយអាមេរិក ចោទ កម្ពុជា​អនុញ្ញាតឱ្យ​ចិនប្រើទឹកដីដាក់មូល ដ្ឋានទ័ពនៅឆ្នេររាមតែកម្ពុជាប​ដិសេធ​ដាច់​ខាត។

កញ្ញា ឆោមពៅនិកា លម្អិតព័ត៌មាននេះ៖

ពីសន្និសីទប្រមុខយោធាឥណ្ឌូប៉ាស៊ីហ្វិច ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេចហ៊ុនសែន និង ជាមេបញ្ជាការរងនៃ កងយោធពលខេមភូមិន្ទ បានធ្វើការជជែកពិភាក្សានឹង ឧត្តមសេនីយ៍យោធាកងទ័ពជើងអាកាសអាមេរិកប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក លោក Charles Brown ឈានដល់ការបង្ហាញកិច្ចស្វាគមន៍ បន្ដកិច្ចសហប្រតិបត្តិយោធានឹងគ្នាឡើងវិញ។

សន្និសីទប្រមុខយោធាឥណ្ឌូប៉ាស៊ីហ្វិច លើកទី១១នេះធ្វើឡើងនៅប្រទេសថៃ រយៈពេលពីរថ្ងៃក្រោមប្រធានបទទស្សនវិស័យថ្មីរបស់យោធាឥណ្ឌូប៉ាស៊ីហ្វិចក្នុងការសម្រេចបាននូវសន្ដិសុខចីរកាល។ ក្រោមប្រធានបទចំបងនេះ គឺមានគោលបំណងជម្រុញ ទំនុកចិត្ត ការយល់គ្នានិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន ជាភាសាអង់គ្លេស ឈ្មោះថា Khmer Timesដែល បានចុះផ្សាយកាលពីថ្ងៃទី១១ខែកញ្ញា នេះ។

តែយ៉ាងណា លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត​មិនទាន់ បានសន្យាជាក់លាក់ថា នឹងមាន​សកម្ម​ភាព យោធារួមគ្នាទ្វេភាគី ជាមួយកងអាមេរិកឡើងវិញនៅពេលណានោះទេ។

អាមេរិកទប់ស្កាត់ឥទ្ធិពលយោធារបស់ចិនតាមប្រទេស និងនៅក្នុងតំបន់

សប្ដាហ៍ដំបូងនៃខែកញ្ញានេះ សហរដ្ឋ​អាមេរិក​និង​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ បាន​ចាប់​ផ្ដើមធ្វើ​សម​យុទ្ធ​លើផ្ទៃ​សមុទ្រ​ចំនួន​៥ថ្ងៃ ​ចាប់​ផ្តើម​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការពង្រឹងទំនាក់​ទំនង​និង​សន្តិសុខ​រួម​នៅលើ​ដែន​សមុទ្រ​ជាប់​នឹង​តំបន់​មាន​ជម្លោះ​ដណ្តើម​ដែនអធិប​តេយ្យ​រវាង​ប្រទេស​អាស៊ាន​ខ្លះ​និង​ប្រទេស​ចិន ​គឺដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ដែលកំពុង​មាន​វិវាទ​ដ៏​ខ្លាំងក្លា​នោះ។ សមុទ្រចិនខាងត្បូង ដែលមានភាគីជម្លោះជាច្រើនមកពីប្រទេសអាស៊ាន មានហ្វីលីពីន ព្រុយណេ វៀតណាម រួមទាំងតៃវ៉ាន់ទល់នឹងចិន គឺជាតំបន់ដែលមិនអាំចព្យាករណ៍បានងាយស្រួលទេថានៅពេលអនាគតនៅបង្កហានិភ័យនៃសង្គ្រាមនោះ។ ការធ្វើសមយុទ្ធនេះអាមេរិកបានធ្វើឡើងហាក់មានការពេញចិត្តព្រមនិងទៅទាំងបង្ខំពីប្រទេសបណ្ដាអាស៊ានដែលស្និទ្ធិស្នាលនឹងចិន តែដើម្បីប្រកាន់ស្មារតីអ្វីៗតែមួយរបស់អាស៊ានសមយុទ្ធនេះអាចធ្វើទៅរួចបាន។ អាមេរិកក៏ថាសមយុទ្ធនេះ គឺធ្វើឡើងផងដែរជាកាតព្វកិច្ចត្រូវបំពេញក្នុងប្រតិបត្តិការសន្ដិសុខក្នុងឥណ្ឌូប៉ាស៊ីហ្វិច។

យ៉ាងណាមិញកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ  វត្តមានរ​បស់លោកហ៊ុនម៉ាណែតដដែល បានជួបប្រជុំនឹងឧត្តមសេនីយ៍ឯករបស់ប្រទេសចិនលោក ឆេង មីង កៃ មេបញ្ជាការយោធាសេរីប្រជាជនចិន ដើម្បីជជែកពីការរឹតបន្ដិច សហប្រតិបត្តិការយោធាប្រទេសទាំងពីរផងដែរ។

គិតត្រឹមថ្ងៃនេះគឺជាង១សប្ដាហ៍មកហើយក្រោយសមយុទ្ធ អាស៊ាន និង អាមេរិក អាស៊ានហាក់ទទួលបានការពេញចិត្តពីប្រទេសមហាអំណាចពិភពលោកមួយនេះ ក្រោយបានមើលឃើញពីអានុភាពនៃកម្លាំងសាមគ្គីធ្លុងមួយសមយុទ្ធអាស៊ានទៅហើយ។

អាមេរិកព្យាយាមរំសាយចិត្តពីការសង្ស័យរបស់ខ្លួនមកកាន់កម្ពុជា

ទំនាក់ទំនងយោធាកម្ពុជា អាមេរិក បានដើរថយក្រោយបន្ដិច គឺនៅចុងខែមិថុនា ពេលដែលកាសែតស៊ើបអង្កេតអាមេរិកកាំងមួយបានចុះផ្សាយអំពីកម្ពុជាបានធ្វើកិច្ចព្រមព្រៀងសម្ងាត់មួយអនុញ្ញាតឱ្យចិនកសាងមូលដ្ឋានទ័ពនៅឆ្នេររាមដែលជាហានិភ័យដល់សន្ដិសុខតំបន់ជាខ្លាំង។ ការណ៍នេះនាំអោយអាមេរិកកាន់តែសង្ស័យ ដោយសារកម្ពុជាសម្រេចជាឯកតោភាគី ផ្អាកធ្វើសមយុ​ទ្ធ​យោ​ធា​ប្រចាំឆ្នាំជា​មួយអាមេរិក ហើយចាប់យកចិនជាដៃគូសមយុទ្ធប្រចាំឆ្នាំជំនួសវិញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល  និង ក្រសួងការពារជាតិ លោកផៃស៊ីផាន​ និង លោកឈុំសុជាតិ ភ្លាមៗបានដឹកនាំអ្នកកាសែតប្រមាន៧០រូបទៅដល់តំបន់រាម ដើម្បីធ្វើការផ្សាយវិញថា ពុំមានភស្ដុតាងណាមួយអាចបញ្ជាក់បានទេថា កម្ពុជាបណ្ដោយឱ្យមានការដាក់ទ័ពនៅទីនោះ បើទោះបីជាព័ត៌មានអាមេរិកកាំងនោះបានសរសេរបន្ថែមអំពីគ្រោងការធ្វើព្រលានយន្ដហោះថ្មីមួយដែលអាចដាក់បាននូវយុទ្ធោបករណ៍ទំនើបមកក៏ដោយ។ ក្រោយបន្ដិច កម្ពុជាក៏បានសម្រេចទិញអាវុធពីចិនក្នុងទឹកប្រាក់៤០លានដុល្លារ ប្រការនេះបានធ្វើឱ្យការសង្ស័យមិនបានរសាយទៅវិញនោះទេ។ ទើបតែពេលប្រជុំថ្នាក់រដ្ឋមន្រ្ដីអាស៊ាននិងសហរដ្ឋអាមេរិក កម្ពុជាបានតបទៅនឹងលោក ម៉ៃ ប៉ុមពីអូផ្ទាល់ លោកបានធ្វើការកោតសរសើរនិងធ្វើឱ្យមានគម្រូភាពដល់បណ្ដាសមាជិកអាស៊ាន ព្រោះលោកគោរពកម្ពុជាដែលអនុវត្តតាមរដ្ឋធម្មនុញ្ញមិនឱ្យមានមូលដ្ឋានទ័ពយោធាណាមួយក្នុងប្រទេស។ ទោះរដ្ឋមន្រ្ដីការបរទេសនិយាយបែបនេះក្ដី លោក Joel B. Vowell មន្រ្តីជាន់ខ្ពស់នៃបញ្ជាការសហរដ្ឋអាមេរិកឥណ្ឌូ – ប៉ាស៊ីហ្វិក បែរជាមិនទម្លាក់ចោលការចោទនោះទេ ដោយលោកថា នៅខែឧសភាឆ្នាំក្រោយគេអាចមើលឃើញទង់ជាតិចិននៅលើឆ្នេររាមកម្ពុជាមិនខាន។

តែនៅក្នុងសប្ដាហ៍ទី២នៃខែកញ្ញានេះ លោក Brown បានឱ្យសម្ដីទៅកាន់លោក ហ៊ុនម៉ាណែតថា យោធាសហរដ្ឋអាមេរិក មានចេតនាចង់បន្ដកិច្ចសហប្រតិបត្តិការល្អនឹងយោធាកម្ពុជា។ភ្លាមៗលោក ហ៊ុនម៉ាណែត ក្នុងជំនួបទ្វេភាគីនោះ បានតបទៅវិញដោយសេចក្ដីស្វាគមន៍ក្នុងការពង្រឹងទំនាក់ទំនងយោធារបស់កម្ពុជា និង សហរដ្ឋអាមេរិក។

ទំនាក់ទំនង​ការទូត​កម្ពុជា និង ​សហរដ្ឋអាមេរិក​មានតាំងពី​ឆ្នាំ​១៩៥០​មកម្ល៉េះ​។ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ គឺ​ជួនកាល​មាន​ភាព​ល្អូកល្អិន និង​ពេលខ្លះទៀត ក៏​រង​នូវ​ភាព​ប្រេះឆា​ផងដែរ​។ អ្វីដែលធ្វើឱ្យទំនាក់ទំនងកម្ពុជាប្រេះឆាលើកដំបូងគឺបើតាមកាលប្រវត្តិ ដោយសារតែកម្ពុជាដំបូងឡើយបានប្រកាន់គោលនយោបាយឯករាជ្យមិនចូលបក្សសម្ព័ន្ធ ហើយអាមេរិកបានស្នើឱ្យប្រើអានុភាពចូលជាសមាជិកអង្គការ SEATOហើយកម្ពុជាប្រកែកដោយប្រកាន់ យ៉ាងណាពេលនោះភាគីអាមេរិកមើលឃើញថា នយោបាយអព្យាក្រឹត្យរបស់កម្ពុជាមានលក្ខណៈស៊ីជម្ពូ។

ភាគីអាមេរិក បានផ្សះផ្សាមកវិញរហូតដល់មានការយល់ឃើញថា របបលន់ណុល នៃសាធារណរដ្ឋខ្មែរ ជារបបកូនជឹងអាមេរិក តែក្រោយពីក្រុមខ្មែរក្រហម ផ្ដួលអំណាចបានមក ទំនាក់ទំនងអាមេរិកនិងកម្ពុជាបានត្រឹមតែជា ការថ្កោលទោសនូវអំពើព្រៃផ្សៃរបស់ពួកខ្មែរក្រហមប៉ុណ្ណោះ រហូតដល់សន្ធិសញ្ញាសន្ដិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ បានធ្វើឱ្យកម្ពុជាបានចំហទំនាក់ទំនងនយោបាយបរទេសទៅកាន់លោកសេរីនិងស្វែងរកការផ្សះផ្សាសន្ដិភាពជាតិបានវិញ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាតំឡើងប្រាក់ឈ្នួលកម្មករនយោជិត ១៩០ដុល្លារ ខណៈពន្ធអនុគ្រោះប្រឈមនឹងការបាត់បង់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយន[...]

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកចូលរួមគាំទ្រគម្រោងជាមួយលោក សម រង្ស៊ី អាចជាប់ទោសរហូតដល់ ១០ ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោក សម[...]

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត