loader

កម្ពុជាជំរុញវៀតណាមបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥ប៊ីលានដុល្លារ

(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានអំពាវនាវឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគទៅវិញទៅមក ដើម្បីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥ប៊ីលានដុល្លារ ដែលភាគីទាំងពីរធ្លាប់បានកំណត់កាលពីឆ្នាំ ២០១៥ ស្តីពីកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ថ្លែងក្នុងឱកាសចូលរួមបិទវេទិកាធុរកិច្ចវៀតណាម-កម្ពុជា នៅរាជធានីហាណូយ ប្រទេស វៀតណាម។

 

ការអំពាវនាវរបស់លោករដ្ឋមន្ត្រីនេះ ធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៦ ខែធ្នូម្សិលមិញ ក្នុងឱកាសចូលរួមបិទវេទិកាធុរកិច្ចវៀតណាម-កម្ពុជា នៅរាជធានីហាណូយ ប្រទេសវៀតណាម។

ថ្លែងក្នុងអង្គវេទិកាលោក ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសេវាកម្មឆ្លងកាត់ព្រំដែន ជាមួយនឹងអនុស្សរណៈផ្លាស់ប្តូរចរា ចរណ៍ផ្លូវគោក, កិច្ចសម្រួលពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា ព្រមទាំងការសាងសង់ “ផ្សារដា” នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាមផងដែរ។

លោកបន្ថែមថា បច្ចុប្បន្នវៀតណាម គឺជាដៃគូវិនិយោគធំបំផុតទី៥ របស់កម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនវៀតណាម នៅកម្ពុជា មានប្រមាណ ២០៦គម្រោង ស្មើនឹងទឹកប្រាក់ ៣,០២ប៊ីលានដុល្លារ ខណៈក្រុមហ៊ុនរបស់កម្ពុជា វិនិយោគនៅប្រទេស វៀតណាមមានត្រឹមតែ១៨គម្រោង ស្មើនឹងទឹកប្រាក់ ៥៨,១លានដុល្លារ ប៉ុណ្ណោះ។

លើសពីនេះលោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តអនុសាសន៍ប្រមុខរដ្ឋប្រទេសទាំងពីរ និងសេចក្តីសម្រេចនានា ដែលធ្វើឡើងតាមរយៈកិច្ចប្រជុំទ្វេភាគី និងកិច្ចប្រជុំតំបន់ត្រីកោណអភិវឌ្ឍន៍ នាពេលកន្លងមក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវគោលដៅដែលប្រទេសទាំងពីរបានកំណត់។

សូមជម្រាបថា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្ម កម្ពុជា និងវៀតណាម សម្រេចបានទឹកប្រាក់ ២,៧ប៊ីលានដុល្លារ កើនឡើង ១៨,៧% ប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម (Viet Nam News) ក្នុងឱកាសវេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាម កាលពីសប្តាហ៍មុននៅរាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះដែរ កាលពីឆ្នាំ២០១៧ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទំហំជាទឹកប្រាក់ ៣,៨ប៊ីលានដុល្លារ គឺកើនឡើង ២៩% ប្រៀបធៀបនឹងឆ្នាំ២០១៦ កន្លងទៅ៕ 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្ករកម្ពុជានឹងបាញ់ឆ្ពោះទៅទីផ្សារចិន ប្រសិនអឺរ៉ុបរឹតបន្តឹងពន្ធនាំចូល

ភ្នំពេញ៖ អង្ករក្រអូបកម្ពុជាត្រូវបាន អង្គការកស[...]

ទំនិញមានសារធាតុគីមីនិងខូចគុណភាពជាង១០០០គីឡូត្រូវដកហូតក្នុងផ្សារនៅភ្នំពេញ និងតាមខេត្ត

ភ្នំពេញ៖ យ៉ាងហោចណាស់ទំនិញមានផ្ទុកសារធាតុគីមីហ[...]

កម្ពុជាមិនអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនជីករ៉ែទីតាញ៉ូមនៅខេត្តកោះកុង

កោះកុង៖ ប្រមុខរដ្ឋាភិបាលបានប្រកាសជាសាធារណៈថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត