loader

កញ្ញា ឈុន សុភា ចែករំលែកបទពិសោធ​ន៍ទទួលបានអាហារូបករណ៍សិក្សានៅអឺរ៉ុប

ជីវៈព័ត៌មាន៖ នៅក្នុងពិធីជួបជុំមួយកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨នេះ លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ កម្ពុជាបង្ហាញសេចក្ដីសោមន្សរីករាយ និងអរគុណជាខ្លាំងដល់សមាគមអតីតនិស្សិតនៃកម្មវិធីអាហារូបករណ៍ដែលបានចំណាយពេលវេលាផ្ដល់ព័ត៌មានដល់សិស្ស-និស្សិត អំពីលទ្ធភាពទទួលបានអាហារូបករណ៍ផ្ដល់ជូនដោយកម្មវិធី Erasmus Plus និងការបង្ហាត់បង្ហាញពួកគេអំពីវិធីដាក់ពាក្យសុំអាហារូបករណ៍ និងធ្វើយ៉ាងណា ដើម្បីឱ្យពួកគេទាញប្រយោជន៍ឱ្យបានល្អបំផុតពីបទពិសោធន៍នេះ ។

នៅក្នុងពិធីនេះដែរ កញ្ញា ឈុន សុភាព អតីតនិស្សិតអនុបណ្ឌិត និងបុគ្គលិកសិក្សាក៏បានចូលមកចែករំលែកនូវបទពិសោធន៍ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសក្នុងតំបន់សហគមន៍អឺរ៉ុបផងដែរ។ តើនាងបានចែករំលែកបទពិសោធន៍អ្វីខ្លះ? 

កញ្ញា ឈុន សុភា ដែលចប់ថ្នាក់បណ្ឌិតនៅប្រទេសបារាំង នៅឆ្នាំ២០១៥ ។ រូបភាពពីហ្វេកប៊ុក

 

«មែនទែនទៅអាហារូបករណ៍ Erasmus Plus ខ្ញុំបានច្រើនដងណាស់ ខ្ញុំបានលើកទីមួយយក Master ខ្ញុំបានទៅថៃ ១ឆ្នាំ ទៅបារាំង ១ឆ្នាំ។ បន្ទាប់មកខ្ញុំទៅធ្វើការហើយខ្ញុំទៅ​ម្ដងទៀត ទៅរៀនយក បណ្ឌិត ៣ឆ្នាំ ហើយក្រោយមកខ្ញុំបានអាហារូបករណ៍ហ្នឹងទៀត ខ្ញុំក៏បានក្លាយជា staff Mobility ដែលទៅប្រជុំ ១អាទិត្យ ឬ២អាទិត្យចឹងទៅ»។ នេះជាការលើកឡើងពីអតីតនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសក្នុងតំបន់សហគមន៍អឺរ៉ុបគឺ កញ្ញា ឈុន សុភា ។

មានវត្តមានក្នុងពិធីជួបជុំអតីតនិស្សិត និងបុគ្គលិកសិក្សាកម្ពុជា ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ  កញ្ញា ឈុន សុភា បានឱ្យដឹងថា មានចំណុចមួយដែលធ្វើអោយនាងចង់ទៅរៀននៅក្រៅប្រទេស។

កញ្ញា ឈុន សុភា៖«មែនទែនទៅកាលហ្នឹង ខ្ញុំដូចជាអត់គិតអីច្រើនដែរទេ តែដល់ពេលរៀនខ្ញុំឃើញសិស្សច្បង ខ្ញុំឃើញគាត់ទៅបរទេស ខ្ញុំឃើញគាត់ ថតមក ខ្ញុំចង់ទៅចឹងដែរ ព្រោះបើជាធម្មតា យើងអត់អាចមានលទ្ធភាពទៅបានទេ។ ប៉ុន្ដែបើយើងរៀនពូកែ យើងអាចមានលទ្ធភាពទៅបាន»។ 

កញ្ញា ឈុន សុភា មានវត្តមានក្នុងពិធីជួបជុំអតីតនិស្សិត និងបុគ្គលិកសិក្សាកម្ពុជា ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ។

 

មានទឹកមុខរុសរាយ កញ្ញា ឈុន សុភា ដែលចប់ថ្នាក់បណ្ឌិតនៅប្រទេសបារាំង នៅឆ្នាំ២០១៥ បានឱ្យដឹងបន្ដថា ដើម្បីអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ទីមួយ.ត្រូវរៀនអោយបានពូកែនៅក្នុងថ្នាក់ និងទីពីរត្រូវចេះភាសា។

កញ្ញា ឈុន សុភា៖ «Bourse(ភាសាបាំរាំង) អាហារូបករណ៍គ្រប់យ៉ាងគាត់រើស Best on Performance ចឹងគាត់អត់មានអីវាស់ ព្រោះគាត់អត់​ស្គាល់យើង ដល់ពេលគាត់អត់ស្គាល់យើង គាត់មកមើលក្រដាស់ពិន្ទុយើង ចឹងធម្មតាគាត់ចង់អោយឱកាសទៅអ្នកដែលព្យាយាម។ចឹងមានន័យថាបើយើងចង់ទៅទីមួយ.ពិន្ទុក្នុងថ្នាក់រៀនអោយបានល្អ និងទីពីរ.ត្រូវចេះភាសា»។ 

ក្នុងការចែករំលែកបទពិសោធន៍នេះ នាំអោយកញ្ញា ឈុន សុភារំលឹងភាពអត់ធ្មត់មួយចំនួន៖ «ទីមួយ គឺ Culture Exchange យើងខ្លាំងជាងមុន ព្រោះធម្មតាពេលខ្លះខ្ញុំអត់គិតអីច្រើនទេ ខ្ញុំខំប្រឹងរៀន ព្រោះកម្មវិធីច្រើនជាងមុន ចឹងខ្ញុំគិតថា យើងត្រូវមានទំនួលខុសត្រូវច្រើន » ។

បើទោះបីជាជើងម្ខាងរបស់នាងស្វិតមិនមែនពីកំណើតក៏ដោយ ប៉ុន្ដែចិត្តគំនិត និងបេះដូង របស់កញ្ញាឈុន សុភា មិនបានទន់ខ្សោយ ទៅតាមរូបរាងរបស់នាងឡើយ។ កញ្ញា ឈុន សុភា បានបន្តថា ការទទួលបានជោគជ័យរបស់នាងពេលនេះ គឺការផ្ដល់ឱកាសពីសង្គម និងគ្រួសារ ។

កញ្ញា ឈុន សុភា៖ « ខ្ញុំគិតថា ​សង្គម និងគ្រួសារសំខាន់  ហើយខ្ញុំមកដល់ពេលនេះបានដោយសារឳពុកម្ដាយរបស់ខ្ញុំ  ឳពុកម្ដាយរបស់ខ្ញុំ គឺ ឱកាស។ចឹងពាក្យថា បង្វិលចង្រ្កានមិនជុំអីហ្នឹង វាអាចនៅកើតឡើងចំពោះគ្រួសារមួយចំនួនដែលគាត់គិតថា កូនស្រីមិនចាំបាច់រៀនអីច្រើន។ ប៉ុន្ដែខ្ញុំគិតថា ភាគច្រើនឥលូវនេះ បើកទូលាយហើយ ព្រោះអីលូវនេះមានFacebook , YouTube ចឹងស្រីៗខ្លួនឯងបើគាត់ចង់ទៅរៀនទៅ គាត់ប្រាកដជាខំប្រឹងរៀនទៅ គាត់ប្រាកដជាអាចចេញពីផ្ទះបានហើយ»។ 

កញ្ញា ឈុន សុភា ជាអ្នកខេត្តកំពង់ចាម កញ្ញាមានបងប្អូន ៥នាក់ នាងជាកូនទី ២ក្នុងគ្រួសារ ។ស្ថានភាពជីវភាពរបស់កញ្ញា មានទ្រព្យធុនសមល្មម។

កញ្ញា ឈុន សុភា សព្វថ្ងៃនេះ នាងជាគ្រូបង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) លើថ្នាក់វិស្វករ និងអនុបណ្ឌិត ។ កញ្ញាបានចែករំលែកបន្ដថា អាហារូបករណ៍គ្រប់យ៉ាង ពិសេសអាហារូបករណ៍ Erasmus Plus គឺជាឱកាសសម្រាប់អ្នកព្យាយាម។

កញ្ញា ឈុន សុភា៖ «តាមពិតមែនទែនទៅ វាមានធ្លាក់ វាមានជាប់ កាលខ្ញុំដាក់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅបារាំងមានធ្លាក់មានជាប់..

Erasmus Plus គឺជាកម្មវិធីរបស់សហភាពអឺរ៉ុបដែលផ្ដល់ការគាំទ្រដល់គម្រោងនានារួមមាន ភាពជាដៃគូ ព្រឹត្តិការណ៍ និងការសិក្សាចល័តវិស័យអប់រំ ការបណ្ដុះបណ្ដាល យុវជន និងកីឡា។

នៅចន្លោះពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៨នេះ កម្មវិធី Erasmus Plus និង Erasmus Mundus ដែលទទួលបានថវិកាឧបត្ថម្ភពីសហភាពអឺរ៉ុបបានផ្ដល់អាហារូបករណ៍ដល់និស្សិត និងបុគ្គលិកសិក្សាកម្ពុជា ៧៨០នាក់ ឱ្យធ្វើការសិក្សា ឬធ្វើបាឋកថា នៅអឺរ៉ុប។

តាម លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ កម្ពុជា  កម្មវិធីអាហារូបករណ៍ Erasmus Plus បានឧបត្ថម្ភថវិកាដល់និស្សិត និងបុគ្គលិកសិក្សាកម្ពុជា ចំនួន ៨១នាក់ ឱ្យទៅសិក្សា និងបង្រៀនចាប់ពីរយៈពេល ៥ថ្ងៃ រហូតដល់ ១២ ខែ នៅតាមសាកលវិទ្យាល័យ​នាំមុខគេនានានៅអឺរ៉ុប ដូចជា ប្រទេស ប៊ែលហ្ស៊ិក សាធារណឆែក​ ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី លូស៊ីអានី ប៉ូឡូញ ព័រទុយហ្គាល់ រ៉ូម៉ានី អេស្ប៉ាញ និង ស៊ុយ អ៊ែត ជាដើម។

នៅឆ្នាំ២០១៨នេះផងដែរ និស្សិត និងបុគ្គលិករដ្ឋ ចំនួន ៨១នាក់ ទទួលបានអាហារូបករណ៍ Erasmus Plus អោយទៅសិក្សា និងបង្រៀននៅប្រទេសជាង ១០នៅអឺរ៉ុប៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

កញ្ញាត្រាំងយ៉ាំជនជាតិដើមភាគតិចព្រៅក្លាយជាអ្នកសម្របសម្រួលបញ្ហានានាក្នុងសហគមន៍

ជីវៈព័ត៌មាន៖ ដោយសារភាពតស៊ូ និងជំនៈពាក្យស៊ីបាយ[...]

នាយិកា​ក្រុមហ៊ុន​ សូ​ឡារ​ ហ្គ្រី​ន​ អេ​នើ​ជី​ ៖​ ស្ដ្រី​គួរ​ចាប់​ឱកាស​បង្ហាញ​សមត្ថភាព​ ខណៈ​សង្គម​កាន់តែ​បើកទូក​លាយ​

ស្ដ្រី​គួរតែ​ចាប់​ឱកាស​បង្ហាញ​សមត្ថភាព​ ភាព​ជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត