loader

កងទ័ពនិងនគរបាលត្រៀមចាប់ខ្លួនលោកសមរង្ស៊ីបើជាន់ដីដល់កម្ពុជា

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំរួមគ្នាមួយ ដើម្បីត្រៀមកម្លាំងអនុវត្តដីការបស់តុលាការដម្បីចាប់ខ្លួន សម រង្ស៊ី បើសិនជាមេដឹកនាំបក្សប្រឆាំង រូបនេះ មដល់ប្រទេសកម្ពុជា។ អ្នកសង្កេតការណ៍ខ្លះយល់ថារឿងរបស់លោកសមរង្ស៊ី ដូចជាតូចមួយ គឺ​មិន​ចាំមាន ការត្រៀមដូចនេះទេ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណារាយការណ៍ !

លោក ឆាយ គឺមខឿន អគ្គស្នងការនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា កិច្ចប្រជុំនេះបង្កើតឡើងក្នុងន័យដើម្បីរៀបចំផែនការ និងប្រគល់ភារកិច្ចទាំងអស់ ឲ្យកងកម្លាំងជាអ្នកអនុវត្តច្បាប់ ដើម្បីជាការត្រៀមលក្ខណៈសម្បត្តិអនុវត្តដីការបស់តុលាការ នៅពេលដែលលោក សម រង្ស៊ីចូលមកប្រទេសកម្ពុជា។ លោកបន្តថា សមត្ថកិច្ចនឹងប្រើប្រាស់គ្រប់រូបភាព និងគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើការចាប់ខ្លួនសមរង្ស៊ី។បើតាមការចុះផ្សាយរបស់សារព័ត៌មានមួយFresh News  គឺកិច្ច​ប្រជុំ​នេះ ធ្វើឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៨សីហានេះ។

តាមប្រភពដដែលនេះ លោក ឆាយ គឹមខឿន បានថ្លែងយ៉ាងដូច្នេះថា «យើងឲ្យអស់លទ្ធភាពពាក់ព័ន្ធទាំងអស់ ទាំងនគរបាល ទាំងយោធា ទាំងប៉េអឹម ទាំងកម្លាំងអន្ដោប្រវេសន៍ទៀត យើងជាកងកម្លាំងទោះគាត់មក ឬមិនមក យើងត្រូវតែត្រៀមលក្ខណៈម្ចាស់ការ ហើយគាត់ចង់លលេងជាមួយរដ្ឋាភិបាលមិនបាននោះទេ។ គាត់ចង់មកផ្លូវទឹកក៏បាន ផ្លូវអាកាសក៏បាន ផ្លូវក្រោមដីក៏បានដែរឲ្យតែគាត់ចង់»

សូមរំលឹកថា អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ក៏ធ្លាប់បានប្រកាសពីមុនមកថា អគ្គស្នងការនគរបាលជាតិ ធ្លាប់ទទួលបានដីកាបង្គាប់ចាប់ខ្លួនលោក សម​ រង្សី និងបក្សពួករបស់លោកកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដែលដីការរបស់តុលាការ សម្រេច ផ្តន្ទាទោសលោក សម រង្ស៊ី។ លោក នេត សាវឿន បានអះអាងបន្តថា ក្នុងតួនាទីជាភ្នាក់ងារអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការគ្រប់រូបភាព និងគ្រប់មធ្យោបាយស្របតាមច្បាប់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមដីការបស់តុលាការ ក្នុងការស្វែងរក និងចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងបក្សពួករបស់លោកយកមកផ្តន្ទាទោសតាមច្បាប់ជាធរមានឲ្យបាន។

សេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានឲ្យដឹងយ៉ាងដូច្នេះថា «អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិឲ្យបានជ្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួន សម រង្សី និងបក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ហើយបច្ចុប្បន្នកំពុងគេចខ្លួន។

សូមជម្រាបថា សមាជិកអចិន្ត្រៃយិ៍បក្សនៃអតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសបាន​ប្រកាសថា ទាំងលោកសមរង្ស៊ីនិង ថ្នាកដឹកនាំនឹងអាចវិលចូលកម្ពុជាវិញនៅ ខែកញ្ញា ដោយមាន សមាជិកសភាសហភាពអឺរ៉ុប និងអ្នកនយោបាយបរទេសជាច្រើនទៀត សន្យាថានឹងជូនដំណើរ លោកសមរង្ស៊ីមកកម្ពុជាវិញ។ សមាជិក្សភាសហរដ្ឋអាមេរិក ព្រមាន​មិន​​អោយ​​មានការចាប់ខ្លួនលោកសមរង្ស៊ី ដែលថាអាចនឹងធ្វើទំនាក់ទំនង​អាមេរិក​និងកម្ពុជា​កាន់តែ​ប្រឈម​ធ្ងន់ធ្ងរថែមទៀត៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស.អ.កថាឈឺចាប់រឿង EU យកពន្ធអង្ករហើយ ថែមទាំងរឿងពិចារណាដកEBAទៀត

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាទទួចឱ្យសហភាព[...]

ពលរដ្ឋបុរីកីឡាដាក់សំណើជាថ្មី ឈានទៅបញ្ចប់បញ្ហាតវ៉ារុំារ៉ៃជិត ២០ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ សីហានេះ ពលរដ្ឋបុរីក[...]

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩

PHNOM PENH – Cambodia will conduct a la[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត